វគ្គបណ្តុះបណ្តាលផ្ទៃក្នុងរបស់CB និង CSR

Posted in: Blog | On Tuesday, May 28, 2019

បុគ្គលិក CB ទាំងអស់ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈអំពី ផលិតផលធានារ៉ាប់រង ទីផ្សារ និងការអនុវត្តផ្ទាល់ពីសំណាក់អ្នកបណ្តុះបណ្តាលជំនាញក្នុងវិស័យ ផ្សេងៗ។ CB តែងតែអនុវត្តន៍វិធីសាស្ត្រនៃការបំពេញចិត្ត ថែរក្សា និង ការបង្កើនចំណេះដឹងដល់គ្រប់បុគ្គលិករបស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ CB បានខិតខំប្រឹងប្រែងប្រមូលមូលនិធិសប្បុរសធម៌ ពីថ្នាក់ដឹកនាំ និងពីសំណាក់បុគ្គលិកស្ម័គ្រចិត្តរបស់ខ្លួនដើម្បីប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ជារៀងរាល់ខែក្នុងគោលបំណងដើម្បីជួយសង្គ្រោះកុមារទាំងអស់នៅកម្ពុជា ហើយយើងជឿយ៉ាងមុតមាំថា ក្រុមហ៊ុន ថ្នាក់ដឹកនាំ និងបុគ្គលិករបស់យើងនឹងបន្តចូលរួមចំណែកក្នុងការផ្តល់នូវផលប្រយោជន៍ ដ៏យូរអង្វែងជូនដល់សង្គមជាតិ។