CB Insurance

CB Insurance Cambodia

Insurance Cambodia

Personal Insurance Cambodia

Commercial Insurance Cambodia

Auto Insurance Cambodia

Medical Insurance Cambodia

Accident Insurance Cambodia

Home Insurance Cambodia

Property Insurance Cambodia

Engineering Insurance Cambodia

Contractor all risks Insurance Cambodia

Erection all risks Insurance Cambodia

Machinery breakdown Insurance Cambodia

Boiler & pressure vessel Insurance Cambodia

Contractor plant & equipment Insurance Cambodia

Electronic equipment Insurance Cambodia

Liability Insurance Cambodia

Marine Insurance Cambodia

Aviation Insurance Cambodia

Miscellaneous Insurance Cambodia

Specialty Insurance Cambodia

ប្រូម៉ូសិនចុងឆ្នាំដ៏រំភើបជាមួយធានារ៉ាប់រងគេហដ្ឋាន ស៊ីប៊ី

Posted in: Blog | On Monday, October 19, 2020

គ្រប់គ្នាសុទ្ធតែមិនដឹងថានឹងមានអ្វីកើតឡើងនាពេលអនាគត ល្អបំផុតយើងគួរតែត្រៀមជាស្រេចសម្រាប់ឧប្បត្តិហេតុណាមួយដែលអាចកើតមានឡើង។ ទទួលយកធានារ៉ាប់រងគេហដ្ឋាន ស៊ីប៊ី នៅថ្ងៃនេះដើម្បីការពារ ការវិនិយោគ ក៏ដូចជាគេហដ្ឋានរបស់អស់លោកអ្នក។ ជាមួយនិងការផ្តល់ជូនដ៏រំភើបចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០ នៅរៀងរាល់ការទិញធានារ៉ាប់រងគេហដ្ឋាន ស៊ីបី លោកអ្នកនឹងទទួលបានឧបករណ៍ការពារគេហដ្ឋានឆ្លាតវៃ៖

 • ឧបករណ៍ចាប់ផ្សែង ឫ ឧបករណ៍ចាប់ការលេចធ្លាយហ្គាស**
 • បាល់ពន្លត់អគ្គីភ័យ**

** តាមលក្ខខណ្ឌផ្សេងៗអាស្រ័យលើកម្រិតបុព្វលាភ។

លក្ខខណ្ឌនៃប្រូម៉ូសិន៖

 1. ប្រូម៉ូសិនពិសេសនេះចាប់ផ្តើមនៅថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២០ និងបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ (រយៈពេលនៃការផ្តល់ជូន) លើកលែងតែមានការពន្យារពេល។
 2. តាមរយៈប្រូម៉ូសិននេះ អ្នកចូលរួមយល់ព្រមគោរពតាមលក្ខខណ្ឌទាំងនេះ។
 3. ប្រូម៉ូសិននេះ ទាក់ទងនឹងការថែមជូនដោយឥតគិតថ្លៃ នូវប្រព័ន្ធឧបករណ៍សុវត្ថិភាពការពារគេហដ្ឋាន។ ដើម្បីអាចទទួលបានការថែមនេះ អតិថិជនត្រូវទិញគម្រោងធានារ៉ាប់រងគេហដ្ឋានស៊ីប៊ី ពីក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី ក្នុងកំឡុងពេលប្រូម៉ូសិន។ ប្រូម៉ូសិននេះមិនអនុវត្តចំពោះម្ចាស់បណ្ណសន្យារ៉ាប់រងដែលបានទិញបណ្ណសន្យារ៉ាប់រងមុនប្រូម៉ូសិននេះទេ។
 4.  បាល់ពន្លត់អគ្គីភ័យ AFO នឹងត្រូវផ្តល់ជូនអតិថិជនដែលបង់បុព្វលាភប្រចាំឆ្នាំរហូតដល់ ៤៩៩ ដុល្លារសហរដ្ឋអាមេរិក។ សម្រាប់បុព្វលាភប្រចាំឆ្នាំចាប់ពី ៥០០ ដុល្លារសហរដ្ឋអាមេរិកឡើងទៅ អតិថិជនអាចទទួលបាន ឧបករណ៍ចាប់ផ្សែង ឬឧបករណ៍ចាប់ឧស្ម័នហ្គាស ទៅតាមសិទ្ធិសម្រេចរបស់គណៈគ្រប់គ្រងនៃក្រុមហ៊ុនស៊ីប៊ីអ៊ីនសួរេន។ ការផ្តល់ជូននេះមិនអាចប្តូរ ផ្ទេរ ឫប្តូរជាសាច់ប្រាក់ឡើយ លើកលែងតែមានការកំណត់ដោយឡែកណាមួយផ្សេងពីនេះ
 5. ស៊ីប៊ីអ៊ីនសួរេនមិនមានភារ់ទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើងពីការប្រើប្រាស់ឧបករណ៍ដែលបានផ្តល់ជូននោះឡើយ។ លើសពីនេះទៀត ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការបដិសេធការផ្តល់ជូននេះទៅកាន់បណ្ណសន្យារ៉ាប់រងដែលពុំមានសុពលភាពគ្រប់គ្រាន់។
 6. ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី មិនទទួលខុសត្រូវចំពោះរង្វាន់ ផលិតផល ឫសេវា ដែលបានផ្តល់ជូនទៅអ្នកប្រើប្រាស់តាមរយៈប្រូម៉ូសិននេះឡើយ។
 7. តាមរយៈការចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ ម្ចាស់បណ្ណសន្យារ៉ាប់រងមិនមានសិទ្ធិលើរាល់បណ្តឹង ការទាមទារសំណង ឬការទាមទារនានា ចំពោះក្រុមហ៊ុនធានារ៉ាប់រងស៊ីប៊ី ដែលអាចកើតមានដល់ម្ចាស់បណ្ណសន្យារ៉ាប់រង ជាផលវិបាកផ្ទាល់ ឬប្រយោលបណ្តាលមកពីម្ចាស់បណ្ណសន្យារ៉ាប់រងចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ ឬប្រើប្រាស់ឧបករណ៍ដែលទទួលបានពីកម្មវិធីប្រូម៉ូសិននេះ ឬអនុញ្ញាតឲ្យបុគ្គលផ្សេងទៀតប្រើប្រាស់ជំនួសខ្លួន លើកលែងតែជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនដែលតម្រូវដោយច្បាប់ ឬមានផ្នែកខ្លះនៃបទប្បញ្ញត្តិនេះត្រូវបានធ្វើមោឃៈភាព ឬមិនអាចអនុវត្តបានដោយច្បាប់។
 8. តាមរយៈការចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវធ្វើសំណងដល់ក្រុមហ៊ុនធានារ៉ាប់រងស៊ីប៊ី រួមទាំងនិយោជិត និងភ្នាក់ងាររបស់ក្រុមហ៊ុន ចំពោះរាល់បណ្តឹង ការទទួលខុសត្រូវ ការផាកពិន័យ ការទាមទារសំណង ឬការទាមទារនានា ដែលក្រុមហ៊ុនបានទទួលរងការខូចខាត ឬបាត់បង់ ជាផលវិបាកផ្ទាល់ ឬប្រយោលបណ្តាលមកពីម្ចាស់បណ្ណសន្យារ៉ាប់រងចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ ឬប្រើប្រាស់ឧបករណ៍ដែលទទួលបានពីកម្មវិធីប្រូម៉ូសិននេះ ឬអនុញ្ញាតឲ្យបុគ្គលផ្សេងទៀតប្រើប្រាស់ឧបករណ៍នេះជំនួសខ្លួន។
 9.  ម្ចាស់បណ្ណសន្យារ៉ាប់រងដែលឈ្នះក្នុងកម្មវិធីប្រូម៉ូសិននេះ យល់ព្រមឲ្យក្រុមហ៊ុនប្រើប្រាស់ឈ្មោះនិងរូបថតរបស់ខ្លួន ក្នុងការផ្សព្វផ្សាយតាមខិត្តបណ្ណផ្សព្វផ្សាយជាសាធារណៈរបស់ក្រុមហ៊ុន ក៏ដូចជាការចូលរួមរបស់ខ្លួនក្នុងកម្មវិធីនេះផងដែរ។ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឈ្នះ ឬអ្នកចូលរួម នឹងត្រូវបានប្រើប្រាស់អនុលោមតាមច្បាប់ជាធរមាននានាពាក់ព័ន្ធនឹងការពារទិន្នន័យបុគ្គលឯកជន ហើយនឹងមិនត្រូវបានបង្ហាញដល់ភាគីទីបីដោយគ្មានការយល់ព្រមជាមុនពីអ្នកចូលរួមឡើយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំនៅថ្ងៃនេះ!

📞 ០២៣​ ៨៩០ ៩៩៩

📩 info@cbgeneral.vip

🌎 www.cbgeneral.vip

សម្រាប់ការទាមទារសំណង: 023 890 888